នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារសម្របសម្រួល ជាមួយក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី។
ក្រុមការងារនេះមានភារកិច្ចក្នុងការសម្របសម្រួល និងផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់ការបំពេញភារកិច្ចរបស់ក្រុមអ្នកសង្កេតការណ៍ដែលដឹកនាំ
ដោយប្រទេសម៉ាឡេស៊ីមកផ្ទៀងផ្ទាត់ ធានាការអនុវត្តបទឈប់បាញ់គ្នា និងត្រូវរាយការណ៍ជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា អំពីការវិវត្តនៃសភាពការណ៍នៅតំបន់ប៉ះពាល់ និងស្នើសុំការណែនាំតាមការចាំបាច់ពីសម្តេចធិបតី។
ដោយ៖ KPS99TV



