西哈努克省电视台 · 官方网站

ជំរុញសេដ្ឋកិច្ចឌីជីថល! លោកជំទាវបណ្ឌិត ជា សិរី គាំទ្រការទូទាត់ឆ្លងដែនកម្ពុជា-ម៉ាឡេស៊ី ខណៈ CIMB ប្តេជ្ញាង្រីកសេវាកម្មថ្មីៗ និងលើកលើកកម្ពស់ប្រាក់រៀល

历史原文 · 暂无当前语言译文

នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់របស់ CIMB Group Holding Berhad មកពីប្រទេសម៉ាឡេស៊ី ដឹកនាំដោយ Datuk Syed Zaid Bin Syed Jaffar Albar ប្រធានក្រុមប្រឹក្សាភិបាល រួមជាមួយលោក Muhammad Novan Bin Amirudin ប្រធាននាយកប្រតិបត្តិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ជំនួបនេះបានផ្តោតជាចម្បងលើទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ច ការវិវត្ត និងបញ្ហាប្រឈមក្នុងវិស័យធនាគារ ព្រមទាំងកាលានុវត្តភាពថ្មីៗដែលកើតចេញពីការរៀបចំរចនាសម្ព័ន្ធផលិតកម្មទាំងក្នុងកម្រិតតំបន់ និងពិភពលោក។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំធនាគារ CIMB លោក Muhammad Novan Bin Amirudin បានបង្ហាញពីវឌ្ឍនភាពនៃការដំណើរការអាជីវកម្មនៅកម្ពុជា ព្រមទាំងទិសដៅអភិវឌ្ឍន៍សេវា និងផលិតផលហិរញ្ញវត្ថុទំនើបៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារឱ្យកាន់តែប្រសើរ។ លើសពីនេះ ធនាគារ CIMB ក៏បានបង្ហាញពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តពង្រីកការវិនិយោគនៅកម្ពុជា និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទ្រទ្រង់ស្ថិរភាពសេដ្ឋកិច្ចជាតិ។

បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ CIMB ក្នុងការរួមចំណែកពង្រឹងសង្វាក់ផលិតកម្ម និងអាជីវកម្មតាមរយៈសេវាហិរញ្ញវត្ថុដ៏រឹងមាំ។ ជាពិសេស លោកជំទាវបណ្ឌិត ជា សិរី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឆ្លងដែនទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាយន្តការគន្លឹះជួយសម្រួលដល់ការផ្ទេរប្រាក់ឆ្លងប្រទេស បង្កើនការតភ្ជាប់បណ្តាញហិរញ្ញវត្ថុក្នុងតំបន់ ព្រមទាំងជំរុញការចាយវាយជារូបិយវត្ថុជាតិ ស្របតាមនិន្នាការនៃការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនាពេលបច្ចុប្បន្ន។ដោយ៖ ស្រីពី