Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុជំរុញពលរដ្ឋចូលរួមដាំដើមឈើនៅមុខផ្ទះដើម្បីរក្សាធនធានធម្មជាតិ

Historical original · translation unavailable

រដ្ឋបាលខេត្តព្រះសីហនុ បានជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមដាំដើមឈើគ្រប់ប្រភេទនៅមុខលំនៅឋានរៀងៗខ្លួន ក្រោមពាក្យស្លោក «ផ្ទះមួយខ្នង ដើមឈើ១ដើម» ដើម្បីរក្សាធនធានធម្មជាតិ និងផ្តល់ជាម្លប់ ព្រមទាំងខ្យល់អាកាសបរិសុទ្ធ។

បើតាមរដ្ឋបាលខេត្ត ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ បានចូលរួមយ៉ាងផុសផុលក្នុងការដាំដើមឈើនៅតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីប្រែក្លាយពីផ្លូវវាលស្មៅទៅជាផ្លូវមានដើមឈើបៃតងដ៏ស្រស់ស្អាតលម្អនៅក្នុងសហគមន៍ ហើយក៏ជាការបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់របស់ប្រជាពលរដ្ឋចំពោះបរិស្ថាន និងធនធានធម្មជាតិ។

ការដាំដើមឈើមិនត្រឹមតែធ្វើឱ្យសហគមន៍មានភាពស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ ការសឹករិចរឹលនៃដី ដ៏ដូចជាការផ្តល់ជាម្លប់ ខ្យល់អាកាសបរិសុទ្ធ ព្រមទាំងការកាត់បន្ថយសំឡេងរំខាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…