Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ផ្ដល់បទសម្ភាសជូនលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន

Historical original · translation unavailable

សូមស្វាគមន៍លោក ALFARO MICHAEL BARRY មកកាន់ព្រះរាជាណាចក្រកម្ពុជា និងសូមអរគុណលោកដែលនឹងដើរតួនាទីជាភ្នែក ត្រចៀក និងជាអ្នកនាំព័ត៌មានអំពីសភាពការណ៍ពិត ក៏ដូចជាស្ថានភាពសក្តានុពលទេសចរណ៍កម្ពុជាជូនដល់ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ ជ្រាបដោយផ្ទាល់។

នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតផ្ដល់បទសម្ភាសជូន លោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន ក្នុងដំណើរអញ្ជើញមកពិនិត្យស្ថានភាពជាក់ស្តែងដោយផ្ទាល់នៅព្រះរាជាណាចក្រកម្ពុជា ដែលលោកនឹងដើរតួនាទីជាភ្នែក ត្រចៀក និងជាអ្នកនាំព័ត៌មានពីសភាពការណ៍ពិត និងស្ថានភាពសក្តានុពលទេសចរណ៍កម្ពុជា ជូនដល់ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ (Donald J.Trump) ដោយផ្ទាល់។

ក្នុងកិច្ចសម្ភាសរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ALFARO MICHAEL BARRY អ្នកឆ្លើយឆ្លងព័ត៌មានអាម៉េរិកប្រចាំសេតវិមាន បានប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្កានេះ គឺក្រោមការសម្របសម្រួលរបស់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ដោយ៖ KPS99TV

Comments

Loading comments…