Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង៣.៧លាននាក់ក្នុងពេល៧ខែ

Historical original · translation unavailable

Summary

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង៣.៧លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨,២ភាគរយ។ នេះបើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ប្រជាជនកម្ពុជា ស្រឡាញ់និងការពារសន្តិភាព និងឱ្យតម្លៃកាលានុវត្តភាព

ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៥នេះ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិជាង៣.៧លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨,២ភាគរយ។ នេះបើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

 ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ប្រជាជនកម្ពុជា ស្រឡាញ់និងការពារសន្តិភាព និងឱ្យតម្លៃកាលានុវត្តភាពអភិវឌ្ឍដែលនាំមកដោយសន្តិភាព។ ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍អន្តរជាតិមួយដែលប្រកបដោយសុវត្ថិភាព មេត្រីភាព និងមានភាពទាក់ទាញ។

 ឯកឧត្ដមរដ្ឋមន្ត្រី អំពាវនាវឱ្យប្រជាជនចិនត្រដាង “ស្លាបសន្តិភាព” ហោះហើរមកទស្សនាកម្ពុជា និងទទួលយកបទពិសោធពីភាពអច្ឆរិយ និងភាពស្រស់ស្អាតដែលប្រទេសកម្ពុជា និងប្រជាជនកម្ពុជាផ្តល់ជូន។

 បើតាមឯកឧត្តមរដ្ឋមន្រ្តី ជាការពិតមិនអាចប្រកែកបាន ទំនាក់ទំនងរវាងប្រទេស នឹងរឹងមាំនៅពេលដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធី“ស្លាបសន្តិភាព”នេះ មិនត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីបេះដូងរួមគ្នាផងដែរ។ ប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និងក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រី និងរបាំ។

 សូមជម្រាបថា កាលពីឆ្នាំ២០២៤ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាននាក់ កើនឡើងប្រមាណ២៣%ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៨៥ម៉ឺននាក់កើនឡើង៥៥%៕

 ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…