Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៖ កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃប្រព្រឹត្តទៅដោយជោគជ័យ និងត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញនៅ

Historical original · translation unavailable

កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាភាគីកម្ពុជា និងវរនាវីឯក គិទិផុន គុណសិរិប៉នញ៉ូ ប្រធានក្រុមលេខាភាគីថៃ បានចាប់ផ្តើមនៅវេលាម៉ោង ៩:២៥នាទីព្រឹក នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ ហើយបានបញ្ចប់នៅវេលាម៉ោង ០២៖០០នាទីរសៀលថ្ងៃដដែល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខេត្តប៉ៃលិន ស្របតាមកម្មវិធីដែលភាគីទាំងពីរបានឯកភាពគ្នា។

ក្រោយបើកកិច្ចប្រជុំ ភាគីទាំងពីរបានពិនិត្យលើចំណុចលម្អិតលើកំណត់ហេតុព្រមព្រៀង។ ជាលទ្ធផលបន្ទាប់ពីកិច្ចពិភាក្សាគ្នារួចមក កិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ បានប្រព្រឹត្តទៅដោយមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី-ត្រាតរបស់ថៃ នៅថ្ងៃស្អែកទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។

ដោយ៖ KPS99TV

Comments

Loading comments…