Skip to main content
Preah Sihanouk Provincial Television
Log in

ទូតចិនជូនពរបេក្ខជនប្រឡងបាក់ឌុបជិត១៥ម៉ឺននាក់ឱ្យទទួលបានជោគជ័យនិងលទ្ធផលល្អ

Historical original · translation unavailable

ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបនៅព្រឹកថ្ងៃទី២៨ និង២៩សីហានេះ ជាមួយបេក្ខជនចុះឈ្មោះប្រឡងសរុប១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់)។ ទន្ទឹមគ្នានេះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបង្ហោះសារលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមជូនពរដល់បេក្ខជនប្រឡងជិត ១៥ម៉ឺននាក់ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ។

ឯកឧត្តម វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះ៖ «វិបុលភាព និងការអភិវឌ្ឍន៍របស់ប្រទេសមួយមិនអាចសម្រេចបានឡើយ បើគ្មានធនធានមនុស្សដែលមានគុណភាពខ្ពស់នោះទេ។ សូមជូនពរបេក្ខជន ជិត ១៥ ម៉ឺននាក់ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកនេះ និងអាចចូលរៀននៅសកលវិទ្យាល័យដែលក្នុងក្តីស្រមៃរបស់ខ្លួន»។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានចាប់ផ្តើមបើកដំណើរនៅព្រឹកថ្ងៃទី២៨ និង២៩សីហានេះ។ ការប្រឡងបាក់ឌុបនាឆ្នាំនេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦,៧២០នាក់ (ស្រី ៨១,៤៤២នាក់) ចែកជា ២៤១មណ្ឌល ត្រូវជា ៥,៩២៤ បន្ទប់។ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤០,៦៧៨ នាក់ (ស្រី ២៤, ៥១៩នាក់) ចែកជា៧២ មណ្ឌល ត្រូវជា ១,៦៥៥បន្ទប់ និងបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦,០៤២នាក់ (ស្រី ៥៦,៩២៣នាក់) ចែកជា១៦៩ មណ្ឌល ត្រូវជា ៤,២៦៩ បន្ទប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…