Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-អាម៉េរិក ដាំដើមឈើអបអរសាទរខួប៧៥ឆ្នាំនៃមិត្តភាព នៅឆ្នេរអូរឈើទាល

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកស្រី Bridgette L. Walker ភារធារីនៃស្ថានទូតអាម៉េរិកនៅភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញដាំដើមឈើ ដើម្បីអបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក នៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ។

សូមជម្រាបដែរថា លោកស្រី Bridgette L. Walker នឹងដឹកនាំមន្រ្តីទូត និងបុគ្គលិកស្ថានទូតអាម៉េរិក បំពេញទស្សនកិច្ចការងារ នៅទឹកដីខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៦ ដល់ ៣០ ខែសីហា ដើម្បីការអបអរសាទររយៈពេលពេញមួយឆ្នាំ នៃខួបទី ៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាម៉េរិក និងព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «សប្តាហ៍ស្ថានទូតនៅខេត្តព្រះសីហនុ ឆ្នាំ២០២៥៖ ខួបទី៧៥ នៃភាពជាដៃគូ និងមិត្តភាព»៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…