Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុបានដឹកនាំមន្ត្រីរាជការចូលរួមកាន់បិណ្ឌវេណទី១នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់

Historical original · translation unavailable

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយដែលប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំប្រដាប់អាវុធ និងជនបរទេសតែងតែប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ដូចនេះនៅក្នុងពិធីអញ្ជើញកាន់បិណ្ឌ វេណទី១ នៅវត្តព្រហ្មកេរ្តិ៍ ស្ថិតនៅឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម វង្ស ផាណាត ប្រធានក្រុមបឹក្សាខេត្ត មន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានចូលរួម។

នាឱកាសនោះ  ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានប្រសាសន៍ថា ក្នុងឱកាសដែលប្រជាជនកម្ពុជាទាំងអស់ចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ពិធីបុណ្យនេះមានសារៈ សំខាន់ និងមានអត្ថន័យដ៏ធំធេងណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបានធ្វើដំណើរពីទីជិតឆ្ងាយទៅកាន់ស្រុកកំណើត ដើម្បីបានជួបជុំឳពុក ម្តាយ បងប្អូន ជីដូន ជីតា ញ្ញាតិមិត្តជិតឆ្ងាយ ធ្វើបុណ្យជួបជុំនៅតាមវត្តអារាម សម្តែងនូវកតញ្ញូចំពោះអ្នក មានគុណ ឧទ្ទិសកុសលជូនបុព្វការីជន ដែលទទួលមរណកាលទៅហើយ និងបានបណ្តុះស្មារតីសាមគ្គីភាពជាតិ ស្រឡាញ់ថែរក្សា ការពារទំនៀមទម្លាប់ប្រពៃណី និងដើម្បីលើកកម្ពស់អរិយធម៌ជាតិខ្មែរឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

ជាពិសេសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំនេះ ប្រជាជាតិកម្ពុជាយើងគ្រប់មូលដ្ឋាន បានឧទ្ទិសកុសលដល់វីរយុទ្ធជនជាតិកម្ពុជា ដែលបានពលីក្នុងបុព្វហេតុបេសកកម្ម ការពារបូរណភាព ទឹកដី និងអធិបតេយ្យជាតិកម្ពុជា តស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពាន និងសូមវិញ្ញាណក្ខន្ធរបស់វីរយុទ្ធជន ទាំងអស់ អញ្ជើញទៅកាន់សុគតិភព កុំបីអាក់ខានឡើយ ។

សម្ភារៈប្រគេនព្រះសង្ឃវត្តព្រហ្មកេរ្តិ៍រួមមាន ១-អង្ករ ៣០០គីឡូក្រាម ២មី ២កេសធំ ៣-ត្រីខ ២កេសធំ  ៤-ប្រេង ឆា ១ កេស ៥-កាហ្វេ ១០កញ្ចប់ ៦-ទឹកត្រី ១០យូ ៧-ទឹកស៊ីអីវ ១០យូ ៨-ទឹកសុទ្ធ ១៥កេស ៩-ចង្ហាន់ស្រាក់(បាយ សម្ល) ៤០ស្រាក់ ១០-ភេសជ្ជៈ ៤០កន្ត្រក ១១-ថវិកាមេគុណ ៦០០,០០០រៀល ១២-ថវិកាព្រះសង្ឃ ៣៩អង្គ ១០០,០០០រៀល/១អង្គ ១៣-អាចារ្យគណៈកម្មាវត្ត ៨នាក់ ៥០,០០០រៀល/ម្នាក់ ១៤-ប្រគេនជូនវត្ត ៤,០០០,០០០រៀល ១៥-សមាគមនារីខេត្ត ថវិកា ១លានរៀល ១៦-ដូនជី តាជី ២០នាក់ ២ម៉ឺនរៀល។ ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ ក៍បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១០លានរៀ ជូនវត្តផងដែរ ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…