រយៈពេល៨ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញចេកស្រស់ជាង ២១ម៉ឺនតោន កើនឡើងជាង ២៧% ក្នុងនោះបាននាំចេញទៅទីផ្សារចិន រហូតដល់ ៩៥%។ នេះបើយោងតាមអ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត អេហ្គ្រីខលឈ័រ ដែលជាក្រុមហ៊ុននាំចេញចេកស្រស់ទៅទីផ្សារប្រទេសចិន។
អ្នកឧកញ៉ា បានឱ្យដឹងផងដែរថា ការនាំចេញចេកកើនឡើងនេះដោយសារមានតម្រូវការខ្ពស់ ស្របពេលដែលទិន្នផលប្រសើរជាងឆ្នាំមុន។ ជាមួយគ្នានេះ ម្ចាស់ចម្ការមួយចំនួន ក៏ពង្រីកផ្ទៃដីដាំដុះកើនឡើងជាងឆ្នាំមុនផងដែរ។ អ្នកឧកញ៉ាបានលើកឡើងថា ចេកស្រស់ភាគច្រើន ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសចិន ដោយមានរហូត ៩៥%។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៥នេះ កម្ពុជាបាននាំចេញផ្លែចេកស្រស់ចំនួន ២១០ ៨០៦.៣០តោន កើនឡើង២៧.៧០%។ រីឯការនាំចេញចេកក្នុងខែសីហា មានចំនួន ៣៦ ៥៧៣តោន៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ



