Skip to main content
Preah Sihanouk Provincial Television
Log in

ក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះ មន្ត្រីជំនាញ(កបប) ខេត្តព្រះសីហនុចុះពិនិត្យគ្រឿងសមុទ្រ អាហារស្រស់ នៅតាមបណ្តាផ្សារមួយចំនួនក្នុងខេត្តព្រះសីហនុ

Historical original · translation unavailable

Summary

ខេត្តព្រះសីហនុ ៖ ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ អ្នកវិនិយោគនិងភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះ លោក ឃុន ស៊ីម៉ន ប្រធានសាខា(កបប) ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំខេត្ត ហៅកាត់ (កបប) ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អ្នកគ្រប់គ្រងផ្សារចុះពិនិត្យទំនិញនៅក្នុងផ្សារលើ មជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) និងផ្សារពាណិជ្ជកម្ម ដើម្បីពិនិត្យទំនិញដាក់តាំងលក់ហួសកាល

ខេត្តព្រះសីហនុ ៖ ដើម្បីរក្សាសុខភាពប្រជាពលរដ្ឋ អ្នកវិនិយោគនិងភ្ញៀវទេសចរក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះ លោក ឃុន ស៊ីម៉ន ប្រធានសាខា(កបប) ខេត្តព្រះសីហនុបានដឹកនាំមន្ត្រីជំនាញ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបក្លែងបន្លំខេត្ត ហៅកាត់ (កបប) ដោយសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត អ្នកគ្រប់គ្រងផ្សារចុះពិនិត្យទំនិញនៅក្នុងផ្សារលើ មជ្ឈមណ្ឌលពាណិជ្ជកម្ម(ផ្សារចិន) និងផ្សារពាណិជ្ជកម្ម ដើម្បីពិនិត្យទំនិញដាក់តាំងលក់ហួសកាលបរិច្ឆេទប្រើប្រាស់ និងពិនិត្យម្ហូបអាហារស្រស់រួមមាន គ្រឿងសមុទ្រ បន្លែត្រី សាច់ គ្រឿងងៀត រួមជាមួយគ្រឿងផ្អាប់ ដើម្បីយកទៅពិនិត្យរកមើលសាធាតុគីមីដែលច្បាប់ហាមឃាត់នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ជាពិសេសនៅក្នុងឱកាសនៃពិធីបុណ្យបិណ្ឌភ្ជុំនេះផងដែរ។

លោកប្រធានសាខាក៏បានបន្ថែមថា ចំពោះកិច្ចការពិនិត្យផ្សព្វផ្សាយអំពីសុវត្ថិភាពចំណីអាហារ ក្រុមការងារមន្ត្រីសាខា កបប ខេត្តតែងតែចុះជាប្រចាំ ដូចភ្លៀងរលឹមទាំងនៅតាមបណ្ដាទីផ្សារ តាមហាងលក់ដូរតូចធំ តាមភោជណីយដ្ឋាន ទូទាំងខេត្ត លក់ដូរតាមតំបន់ឆ្នេរជាដើម ទាំងអស់នេះគឺ ដើម្បីសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិដែលជាអ្នកប្រើប្រាស់ ជាពិសេសមកលេងខេត្តព្រះសីហនុក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

ក្នុងឱកាសនេះដែរ លោកប្រធានសាខា កបប ខេត្តក៏បានបញ្ជាក់ថា នៅព្រឹកនេះក្រុមការងារចុះយកសម្ភារៈបន្លែត្រីសាច់២៥មុខជាគំរូយកទៅពិនិត្យនៅឡានពិសោធន៍ចល័តរបស់សាខា កបប ខេត្ត ដើម្បីរកមើលសារធាតុគីមី។ ជាលទ្ធិផលក្រោយការពិនិត្យគឺមិនបានរកឃើញសារធាតុគីមីដាក់នៅលើគ្រឿងសមុទ្រ អាហារស្រស់និងគ្រឿងងៀត ដាក់តាំងលក់នៅលើទីផ្សារនោះឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…