Skip to main content
Preah Sihanouk Provincial Television
Log in

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអញ្ជើញកាន់បិណ្ឌទី៧នៅវត្តគិរីស្ទឹងឆាយ ឧទ្ទិសកុសលដល់បុព្វការីជននិងវីវជនស្នេហាជាតិ

Historical original · translation unavailable

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអញ្ជើញកាន់បិណ្ឌទី៧នៅវត្តគិរីស្ទឹងឆាយ ឧទ្ទិសកុសលដល់បុព្វការីជននិងវីវជនស្នេហាជាតិ

(ខេត្តព្រះសីហនុ)៖ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានអញ្ជើញចូលរួមវេនកាន់បិណ្ឌទី៧ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជននិងវីវជនស្នេហាជាតិ នៅវត្តគិរីស្ទឹងឆាយ ស្ថិតក្នុងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

នាឱកាសវេនកាន់បិណ្ឌទី៧នេះ មានការអញ្ជើញចូលរួមដោយឧកញ៉ា ឬទ្ធី រស្មី សមាជិកសមាគមឧកញ៉ាកម្ពុជា និងជាថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍KPS99 TV ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងអមដំណើរដោយតំណាងរាស្ត្រខេត្ត និងប្រធានមន្ទីនានាក្នុងខេត្ត។

សូមជម្រាបដែរថា ពិធីបុណ្យកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋកម្ពុជា ប្រារព្ធតំាងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង៧សន្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧបជ្ឈាយាចារ្យ បុព្វការីជន បុព្វបុរស និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ បាននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥៕

 អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…