Skip to main content
Preah Sihanouk Provincial Television
Log in

វេជ្ជបណ្ឌិតចិននិងកម្ពុជារួមគ្នាពិនិត្យនិងព្យាបាលអ្នកផ្ទុកជំងឺក្រពេញបំពង់ក៥០នាក់ពីថ្ងៃនេះតទៅដោយឥតគិតថ្លៃ

Historical original · translation unavailable

ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា «ចាប់ពីថ្ងៃទី១៥ ខែកញ្ញាតទៅ វេជ្ជបណ្ឌិតចិននិងកម្ពុជា នឹងរួមគ្នាពិនិត្យ និងព្យាបាលដល់អ្នកជំងឺ៥០នាក់ ដែលមានផ្ទុកជំងឺក្រពេញបំពង់ក នៅមន្ទីរពេទ្យព្រះកេតុមាលា»។

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យព្រះកេតុមាលា បានបញ្ជាក់ថា មន្ទីរពេទ្យបានសហការជាមួយវេជ្ជបណ្ឌិតឯកទេសនៃសាកលវិទ្យាល័យកងទ័ពជើងទឹករំដោះប្រជាជនចិន នឹងធ្វើការពិនិត្យពិគ្រោះ ព្យាបាយ វះកាត់ជំងឺក្រពេញបំពង់កចំនួន ៥០នាក់ ដោយឥតគិតថ្លៃ ដែលចាប់ផ្តើមទទួលការចុះឈ្មោះពិនិត្យជំងឺពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះតទៅ។ ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានអះអាងថា នេះជាសញ្ញាមួយទៀតនៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរក្នុងវិស័យវេជ្ជសាស្ត្រ និងសុខាភិបាល៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…