ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពិភាក្សាជាមួយលោក Maierdan Mugaiti អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ក្នុងគោលបំណងជំរុញបើកទីផ្សារកសិកម្មឱ្យកាន់ទូលំទូលាយបន្ថែមទៀតលើវិស័យកែច្នៃកសិផលនៅកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនោះ កម្ពុជា-ចិន បានពិនិត្យវឌ្ឍនភាពកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ហើយបានជំរុញបើកទីផ្សារឱ្យកាន់ទូលំទូលាយ និងនិយោគលើវិស័យកែច្នៃកសិផលនៅកម្ពុជា អនុវត្តតាមកម្មវិធីច្រករបៀងមច្ឆានិងអង្ករ ដើម្បីពង្រឹងកសិករ-ពាណិជ្ជកម្ម និងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាជននៃប្រទេសទាំងពីរ។
វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយរបស់កម្ពុជាដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការធានាសន្តិសុខស្បៀង បង្កើតឱកាសការងារ និងប្រាក់ចំណូលទៅដល់ប្រជាពលរដ្ឋ ក៏ដូចជាការនាំចេញទៅទីផ្សារអន្តរជាតិ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




