Skip to main content
Preah Sihanouk Provincial Television
Log in

អ្នកនាំពាក្យអាកាសចរស៊ីវិល៖ ជើងហោះហើរពីអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមមកភ្នំពេញជាការហោះហើរផ្លូវឆ្ងាយពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា

Historical original · translation unavailable

Summary

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្

(ភ្នំពេញ)៖ លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឲ្យដឹងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះថា ជើងហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម មករាធានីភ្នំពេញ គឺជាការហោះហើរផ្លូវឆ្ងាយ និងត្រង់ពីមជ្ឈិមបូព៌ាដំបូងបំផុតមកកម្ពុជា ដោយមិនចុះចតនៅប្រទេសកណ្តាល។

ចាប់ពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways (EY) បានតភ្ជាប់ជើងហោះហើរត្រង់ ពីទីក្រុងអាប៊ូដាប៊ី (AUH) មកកាន់រាជធានីភ្នំពេញ (KTI) ជាប្រវត្តិសាស្ត្រ។ ជើងហោះហើរនេះ ចំណាយពេលជាង ៧ម៉ោង និងមាន៤ជើង ក្នុងមួយសប្តាហ៍។

នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ជើងហោះហើរត្រង់លើកដំបូង របស់ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលដឹកអ្នកដំណើរពីទីក្រុងអាប៊ូដាប៊ី បានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៊ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីបញ្ជាក់ពីការចាប់ផ្តើមប្រតិបត្តិការហោះហើរ ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក ។

គូសបញ្ជាក់ថា ក្រុមហ៊ុន Etihad Airways (Cambodia) បានចាត់ទុកថា ផ្លូវហោះហើរថ្មីនេះជួយបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើអាជីវកម្ម និងការកម្សាន្ត បើកទ្វារទៅកាន់ឱកាសថ្មីៗនៅមជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…