Skip to main content
Preah Sihanouk Provincial Television
Log in

អាជ្ញាធរថាបុរសជនជាតិថៃម្នាក់ដេកស្លាប់ដោយសារគាំងបេះដូងមិនមែនមន្ទីរពេទ្យមិនទទួលព្យាបាលទេ

Historical original · translation unavailable

Summary

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា នៅថ្ងៃទី០៧ ខែតុលា សមត្ថកិច្ចជំនាញបានអញ្ជើញគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចូលរួមធ្វើកោសល្យវិច័យលើសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណគ្មានឯកសារជាប់នៅនឹងខ្លួន ក្រោយពីប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅមុខសំយ៉ាប់អគារកម្ពស់ ៥ជាន់ដែលទុកចោលមិនមានមនុស្សរស់នៅ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំពោះមូលហេតុជាបឋម សមត្ថកិច្ចសន្និដ្ឋានថា កាស្លាប់សង្ស័យ«ដោយសារជំងឺគាំងបេះដូង»។ ភិនភាគសពខាងលើមានស្លៀកខោខ្ល

មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លើកឡើងថា នៅថ្ងៃទី០៧ ខែតុលា សមត្ថកិច្ចជំនាញបានអញ្ជើញគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែតចូលរួមធ្វើកោសល្យវិច័យលើសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណគ្មានឯកសារជាប់នៅនឹងខ្លួន ក្រោយពីប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅមុខសំយ៉ាប់អគារកម្ពស់ ៥ជាន់ដែលទុកចោលមិនមានមនុស្សរស់នៅ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ចំពោះមូលហេតុជាបឋម សមត្ថកិច្ចសន្និដ្ឋានថា កាស្លាប់សង្ស័យ«ដោយសារជំងឺគាំងបេះដូង»។ ភិនភាគសពខាងលើមានស្លៀកខោខ្លីពណ៌ខ្មៅឡាយក្រហមគ្មានពាក់អាវ។

ចំណែក នៅម៉ោង២១ និង១០នាទី ក្រុមការងារទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានផ្ញើរូបថត និងអត្តសញ្ញាណប័ណ្ណ ដើម្បីពឹងឱ្យកម្ពុជាជួយស្វែងរកជនជាតិថៃដែលបានបាត់ខ្លួន និងមានការរាយការណ៍ថា បានស្លាប់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បន្ទាប់មក ទើបសមត្ថកិច្ចមកពិនិត្យ និងផ្ទៀងផ្ទាត់ភិនភាគសពម្តងទៀត ទើបអាចកំណត់បានថា សពដែលស្លាប់នេះ គឺជាបុរសជនជាតិថៃរូបនោះ។ បុរសដែលស្លាប់នេះ ចូលមកធ្វើការនៅក្នុងប្រទេសកម្ពុជាមិនស្របច្បាប់ទេ។ នេះជាការប្រតិកម្មរបស់មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ឆ្លើយតបទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Khaosod English ដែលបានលើកឡើងថា «ចុងភៅជនជាតិថៃបានស្លាប់ ក្រោយពីមន្ទីរពេទ្យក្នុងស្រុកមិនព្រមទទួលព្យាបាល»។ ក្នុងលិខិតរបស់មន្ទីរសុខាភិបាលខេត្តនៅថ្ងៃទី០៨ ខែតុលា បានបដិសេធទាំងស្រុងចំពោះការចុះផ្សាយរបស់គណនីហ្វេសប៊ុកនេះ និងបានចាត់ទុកព័ត៌មាននោះ មានលក្ខណៈញុះញង់ធ្វើឱ្យមានការរើសអើងប្រកាន់ពូជសាសន៍ និងពណ៌សម្បុរ ដែលនាំឱ្យមតិជាតិ និងអន្តរជាតិមានការយល់ច្រឡំអំពីការពិតនៃការបម្រើសេវារបស់ក្រុមគ្រូពេទ្យ និងប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់ក្រុមគ្រូពេទ្យកម្ពុជា។

ចំណែក ក្រសួងសុខាភិបាលកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយព័ត៌មាននោះជាព័ត៌មានមិនពិត ដោយក្រសួងសំអាងទៅលើការពិនិត្យស្រាវជ្រាវជាក់ស្តែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងតាមរយៈការធ្វើកោសល្យវិច័យបុរសជនជាតិថៃនោះ បានស្លាប់ដោយសារគាំងបេះដូង ដោយមិនបានមកទទួលសេវាព្យាបាល ឬត្រូវបានបដិសេដោយមន្ទីរពេទ្យក្នុងស្រុកមុនពេលទទួលមរណភាពឡើយ។ ដោយឡែក សាកសពបុរសជនជាតិថៃបានត្រៀមនឹងធ្វើការបញ្ជូនទៅប្រទេសថៃវិញតាមច្រកទ្វាអន្តរជាតិប៉ោយប៉ែត តាមសំណើរបស់ស្ថានអគ្គកុងស៊ុលថៃប្រចាំខេត្តសៀមរាបហើយ។ នេះបើតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបញ្ជាក់បន្ថែម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…