នៅយប់ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២៥ ទាហានកងពលលេខ ៥១ និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំបញ្ជាដោយលោកឧត្ដមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគ៥ បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន ៦នាក់ ពាក់ព័ន្ធបទល្មើសនាំមនុស្សឆ្លងដែនខុសច្បាប់នៅចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូរល្ហុង ក្នុងនោះ ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែនលេខ៨៩១ ចំនួន២នាក់ មេប៉ុស្តិ៍ ១នាក់ និងមន្រ្តី ៣នាក់ ។
មន្រ្តីនគរបាលដែលត្រូវឃាត់ខ្លួនរួមមាន ៖ ១-លោកវរសេនីយ៍ត្រី សុខ សំអុល ហៅតុង តួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែនលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
២- លោកវរៈសេនីយ៍ត្រី ព្រឹម ដែន ភេទតួនាទី មេបញ្ជាការរង វរ:សេនាតូចការពារព្រំដែនលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។
៣- លោកវរៈសេនីយ៍ត្រី ព្រំ ផូរ ហៅ ងិក តួនាទី មេប៉ូស្តិ៍នគរបាលការពារព្រំដែនគោក អូរល្ហុង វរៈសេនាតូច ៨៩១ ។
៤- លោកពលបាលត្រី ព្រឹម ឌុន តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៥- លោកពលបាលត្រី កាក់ សេងទ្រី តួនាទី មន្ត្រី វរៈសេនាតូច ៨៩១ ។
៦- លោកអនុសេនីយ៍ទោ ភុំ ចំរើន តួនាទីមន្ត្រី វរៈសេនាតូច ៨៩១ ។
៧- ឈ្មោះ ង៉ិក មិថុនា តួនាទី ចុងភៅ (មិនពាក់ព័ន្ធ ) ។
បន្ទាប់ពីឃាត់ខ្លួន មន្ត្រីនគរបាលទាំង៦នាក់ខាងលើ ត្រូវបានប្រគល់ជូនទៅសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីក៍សាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។
បញ្ជាក់ថា ចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសមានចំនួន ៦នាក់ ដោយឡែកចុងភៅគ្មានការពាក់ព័ន្ធនោះទេ ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

