Skip to main content
Preah Sihanouk Provincial Television
Log in

នាវាចម្បាំងចិនចំនួន២គ្រឿង បានចូលចតនៅដែនសមុទ្រកម្ពុជា ដើម្បីពង្រឹងកិច្ចសហការរវាងកងទ័ពជើងទឹកកម្ពុជា-ចិន

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នាវាកងទ័ពជើងទឹកចិនចំនួន២គ្រឿង ផ្ទុកនាវិកប្រហែល១០០០នាក់ បានចូលចតនៅដែនសមុទ្រកម្ពុជា ដែលទទួលស្វាគនមន៍ដោយ ឧត្តមនាវីត្រី អ៊ិន សុខេមរា នាយសេនាធិការរង នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

គូសបញ្ជាក់ដែរថា នាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿងនោះ គឺមានឈ្មោះថា PLAN 83 និងPLAN 988 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ។ បន្ទាប់ពីការចូលចត គណៈប្រតិភូនឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងទស្សនាសក្តានុពលខេត្តព្រះសីហនុ និងរាជធានីក្រុងភ្នំពេញ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

Comments

Loading comments…