នាព្រឹកថ្ងៃទី១០ ខែតុលានេះ ក្រសួងការពារជាតិនៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន។
យោងតាមក្រសួងការពារជាតិ បានបញ្ជាក់ថា ក្នុងរយៈពេលពេញមួយសប្តាហ៍នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នឹងតាមដានសភាពការណ៍ និងចុះសង្កេតការណ៍ជាប្រចាំ នៅភូមិទាំងពីរខាងលើនេះ៕
ប្រភព៖ ក្រសួងការពារជាតិ
សម្រួល៖ ចិន្តា ទីទិ




