Skip to main content
Preah Sihanouk Provincial Television
Log in

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បដិសេធព័ត៌មានបណ្តាញសង្គមអំពីការឈូសឆាយផ្លូវរបស់ថៃចូលដីកម្ពុជា នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់

Historical original · translation unavailable

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី១៧ ខែតុលានេះ បានប្រកាសបដិសេធ និងច្រានចោលព័ត៌មានក្នុងបណ្តាញសង្គមដែលផ្សព្វផ្សាយថា «ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ»។

យោធភូមិភាគទី៥ បានបញ្ជាក់ថា សកម្មភាពនៃការឈូសឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃតែប៉ុណ្ណោះ។ កងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ ការពារយ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។ យោធភូមិភាគទី៥ ក៏បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការយល់ច្រឡំ និងកុំបន្តចែករំលែក។

យ៉ាងណាក៏ដោយ យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាត និងប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…