Skip to main content
Preah Sihanouk Provincial Television
Log in

នាយកប្រតិបត្តិធនាគារ ព្រីនស៍ ប្រកាសលាលែងពីតំណែង

KPS99TVHistorical original · translation unavailable

លោក Looi Kok Soon បានប្រកាសលាលែងតំណែងភ្លាមៗពីនាយកប្រតិបត្តិមិនឯករាជ្យ និងប្រធាននាយកប្រតិបត្តិនៃធនាគារព្រីនស៍ ម.ក ចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះតទៅ ខណៈធនាគារនេះកំពុងតស៊ូតបតវិញនៃទណ្ឌកម្មដ៏ធ្ងន់ធ្ងរដែលដាក់ដោយសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេសលើស្ថាបនិករបស់ខ្លួនគឺលោក Chen Zhi។

លោកបានប្រកាសជាផ្លូវការមួយអំពីការលាលែងពីតំណែងរបស់លោកថា «ជាកិត្តិយសដ៏ធំធេងដែលបានដឹកនាំបុគ្គលិកដែលអនុវត្តភារកិច្ចដោយភាពស្មោះត្រង់ និងខិតខំអស់ពីសមត្ថភាពដោយមិននឿយហត់ដើម្បីបម្រើអតិថិជន និងសហគមន៍»។

ក្រុមហ៊ុន Prince Group, ស្ថាបនិកក្រុមហ៊ុនលោក Chen Zhi និងអង្គភាពពាក់ព័ន្ធចំនួន ១៤៤ ផ្សេងទៀតត្រូវបានចោទប្រកាន់ និងដាក់ទណ្ឌកម្មដោយសហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស ដែលក្រសួងការបរទេសសហរដ្ឋអាម៉េរិកបានបញ្ជាក់ថាជា «សកម្មភាពរឹបអូសដ៏ធំបំផុតមិនធ្លាប់មាន» ក្នុងប្រវត្តិសាស្ត្ររបស់ក្រសួងយុត្តិធម៌។

ទណ្ឌកម្មទាំងនេះ បានកើតឡើងបន្ទាប់ពីការស៊ើបអង្កេតរបស់ប្រទេសទាំងពីរ ដែលបានរកឃើញថាអង្គភាពទាំងនេះមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការពីបទឆបោក និងលួចយកប្រាក់រាប់ពាន់លានដុល្លារពីការក្លែងបន្លំ និងការលាងលុយកខ្វក់នៅទូទាំងប្រទេសចំនួន ៣០។

យោងតាមពាក្យបណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹង Bitcoin ចំនួន ១២៧,២៧១ ដែលមានតម្លៃទឹកប្រាក់ប្រហែល ១៥ ពាន់លានដុល្លារ ដែលត្រូវបានចោទប្រកាន់ថាជា «ប្រាក់ចំណូល និងឧបករណ៍» របស់លោក Chen Zhi ពីគម្រោងក្លែងបន្លំ និងការលាងលុយកខ្វក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…