សហព័ន្ធដំឡូងមីកម្ពុជា និងសមាគមដំឡូងមីវៀតណាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជ និងសមាគមដំទ្បូងមីវៀតណាម កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណង ពង្រឹង និងកែលម្អផលិតកម្ម ការកែច្នៃ និងជំរុញការទិញលក់ដំឡូងមីរវាងកម្ពុជា និងវៀតណាម។ ការណ៍នេះនឹងជំរុញការនាំចេញដំឡូងមីស្រស់ពីកម្ពុជាប្រមាណ៩លានតោនក្នុង១ឆ្នាំ។
គូសបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការនាំចេញដំឡូងមីស្រស់របស់កម្ពុជាសម្រេចបាន ១,០៨ លានតោន មានការធ្លាក់ចុះជាង ១៦%, ចំណែកចំណិតដំឡូងមី កើន ៣៣,៧០% និងម្សៅដំឡូងមី កើនឡើង ១,៦៧%។ នេះបើយោងទៅតាមក្រសួងកសិកម្ម៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ


