Skip to main content
Preah Sihanouk Provincial Television
Log in

ក្លិបអ្នកកាសែតកម្ពុជា បានរៀបចំវេទិកាសារព័ត៌មាន «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រីកផលិតផលក្នុងស្រុក

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ក្លិបអ្នកកាសែតកម្ពុជា ដោយមានការគាំទ្រពីសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំវេទិកាសារព័ត៌មានលើប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដើម្បីពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធ្វើយ៉ាងណាបំពេញតម្រូវការប្រើប្រាស់អំទ្បុងពេលពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ។

នៅក្នុងវេទិកាខាងលើ មានការអញ្ជើញចួលរួមជាវាគ្មិនកិត្តិយសពី ឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងតំណាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ព្រមទាំងអ្នកសារព័ត៌មាន៦៤នាក់ មកពី៤៩ស្ថាប័ន។

វេទិកានេះរៀបចំឡើងមានគោលបំណងផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC ឲ្យពង្រឹង និងពង្រីកផលិតផលក្នុងស្រុកទាំងបរិមាណ និងគុណភាព សុវត្ថិភាព ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការ ប្រើប្រាស់អំឡុង ពេលពហិកា មិនប្រើប្រាស់ផលិតផលប្រទេសថៃ ។ 

វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុងស្រុកសំខាន់ៗដែលគ្រោងនឹងដាក់តាំងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៥ លើកទី២ ដែលនឹងត្រូវរៀបចំធ្វើទ្បើងនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥៕

ប្រភព៖ ក្លិបអ្នកកាសែតកម្ពុជា

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…