Skip to main content
Preah Sihanouk Provincial Television
Log in

ផ្លូវល្បឿនលឿន ទទួលចរាចរណ៍ជិត៨ម៉ឺនដង ក្នុងឱកាសបុណ្យអុំទូក៣ថ្ងៃ

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ចរាចរណ៍សរុបចំនួន ៧៩,៣៨៨ដង បានធ្វើដំណើរលើផ្លូវល្បឿនលឿនអំឡុងបុណ្យអុំទូក និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥។ នេះបើយោងតាមផេកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានប្រកាសនាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ។

ត្រឹមរយៈពេល៣ថ្ងៃនេះ ចរាចរណ៍លើផ្លូវល្បឿនលឿន សរុបមានចំនួន ៧៩,៣៨៨ដង ដែលក្នុងនោះ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន១៥៩ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០ករណី ស្វែងរកជំនួយចំនួន៦៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន៩០ករណី)។

ទន្ទឹមគ្នានេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…