កម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ត្រូវបានបញ្ជ្រាបចំណេះដឹងដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាប្រមាណជាង ២០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ពិធីនេះ រៀបចំឡើងដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សហការជាមួយក្រសួងព័ត៌មាន ក្រោមធិបតីភាពលោកជំទាវ ជូ ប៊ុនអេង អនុប្រធាននអចិន្រ្តៃយ៍ គ.ជ.ប.ជ និងឯកឧត្តម កឹម គុណវុឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត










