Skip to main content
Preah Sihanouk Provincial Television
Log in

ស្ពានចាស់ទ្រុឌទ្រោម ៥ កន្លែងក្នុងស្រុកសំបូរ ខេត្តក្រចេះ និងគ្រោង សាងសង់ជាស្ពានបេតុង

KPS99TVHistorical original · translation unavailable

បើយោងតាមការបញ្ជាក់ពីលោកមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះថា ស្ពានចាស់ទ្រុឌទ្រោមចំនួន៥ រួមមាន៖ ស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ដែលស្ថិតក្នុងឃុំបឹងចារ ឃុំកំពង់ចាម និងឃុំវឌ្ឍន: ក្នុងស្រុកសំបូរ នឹងត្រូវប្រែក្លាយឲ្យទៅជា ស្ពាបេតុង។

ការសាងសង់ស្ពាននេះអាជ្ញាធរ ធ្វើឡើងបន្ទាប់ពីពលរដ្ឋរស់នៅឃុំបឹងចារ ឃុំកំពង់ចាម និងឃុំវឌ្ឍន: ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានលើកឡើងជារើយៗអំពីបញ្ហាស្ពានឈើ និងស្ពានបាឡេជាច្រើនកន្លែង ដែលចាស់ទ្រុឌទ្រោម បង្កបញ្ហាសុវត្តិភាពនៅពេលធ្វើដំណើរ និងការដឹកជញ្ជូនកសិផល-ទំនិញផ្សេងៗ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់ពលរដ្ឋ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានសហការជាមួយ ទីប្រឹក្សាសិក្សាគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ទៅបង្ហាញទីតាំងក្រុមការងារខួងដីពិសោធន៍គ្រឹះស្ពាន សម្រាប់សាងសង់ស្ពានបេតុងចំនួន ៩ កន្លែង ក្នុងខេត្តក្រចេះ ក្នុងនោះក៏មានស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ផងដែរ។

ស្ពានទាំង ៥ កន្លែងខាងលើ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានដាក់ចូលក្នុងគម្រោងរបស់ដៃគូរអភិវឌ្ឍន៍រួចរាល់ ដែលគ្រោងសាងសងជាស្ពានបេតុងហើយ បច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងនីតិវិធីលទកម្ម៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…