Skip to main content
Preah Sihanouk Provincial Television
Log in

កងកម្លាំងបានបង្ក្រាបក្រុមប្រើប្រាស់ឧបករណ៌ Fake BTS ដាក់តាមរថយន្តប្រុងធ្វើសកម្មភាព

KPS99TVHistorical original · translation unavailable

កងកម្លាំងបានបង្ក្រាបជនបរទេស និងជនជាតិខ្មែរមួយក្រុម បានប្រើប្រាស់ ឧបករណ៌ Fake BTS ដាក់តាមរថយន្ត ដែលត្រៀមធ្វើសកម្មភាព។

យោងតាមឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា «បច្ចុប្បន្នមានសកម្មភាពជនបរទេស និងជនជាតិខ្មែរមួយក្រុមបានប្រើប្រាស់ ឧបករណ៌ Fake BTS ដាក់តាមរថយន្តដើម្បីបង្កការកាត់ដាច់ ការរំខានឬបង្កការប៉ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

ទន្ទឹមគ្នានេះ កម្លាំងជំនាញស្រាវជ្រាវបង្ក្រាប និងបានរកឃើញសម្ភារៈមួយចំនួនដែលបំរុងនឹងរៀបចំដាក់តាមរថយន្តដើម្បីធ្វើសកម្មភាពទៀត។

យ៉ាងណាក៏ដោយ ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំចូលរួម ឬជួលរថយន្តឱ្យក្រុមនេះបំពាក់ឧបករណ៌ដូចភិនភាគខាងលើឱ្យសោះ (ពេលសមត្ថកិច្ចឃាត់ឬចាប់បានដោយមានភ័ស្តុតាងគ្រប់គ្រាន់ដាច់ខាតត្រូវបញ្ជូនទៅឯកឧត្តមព្រះរាជអាជ្ញា ទាំងអ្នកប្រព្រឹត្តទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ)៕

សម្រួល៖ ចិន្តា ទីទិ

Comments

Loading comments…