Skip to main content
Preah Sihanouk Provincial Television
Log in

តានតឹងព្រំដែន! ពលរដ្ឋព្រះវិហារ រត់គេចគ្រោះពេលយោធាថៃបើកបាញ់ចូលកម្ពុជា

KPS99TVHistorical original · translation unavailable

ពលរដ្ឋនៅខេត្តព្រះវិហារ បានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ បន្ទាប់ពីយោធាថៃបានបើកការបាញ់ប្រហារចូលមកលើទឹកដីកម្ពុជា។

ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតមកដល់ពេលនេះ កងទ័ពថៃបានបើកការបាញ់ប្រហារទៅលើកម្លាំងកងទ័ពកម្ពុជា និងតំបន់ស្នាក់នៅរបស់ប្រជាពលរដ្ឋ ខណៈកងទ័ពកម្ពុជាបានបន្តរក្សាភាពអត់ធ្មត់ និងទប់ស្កាត់ស្ថានការណ៍ដោយការរក្សាសន្តិភាព។

អាជ្ញាធរខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ បានសហការយ៉ាងជិតស្និទ្ធ ដើម្បីជួយដឹកនាំ និងជម្លៀសប្រជាពលរដ្ឋឱ្យចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់តំបន់សុវត្ថិភាព ដោយអនុវត្តវិធានការចាំបាច់សម្រាប់សុវត្ថិភាពសាធារណៈ។ ដោយ៖ KPS99TV

Comments

Loading comments…