Skip to main content
Preah Sihanouk Provincial Television
Log in

សិស្សជាង១ពាន់នាក់ស្វែងយល់ភាពទាក់ទាញនៃវប្បធម៌ចិនក្នុងកម្មវិធីសួនវប្បធម៌ចិនដែលធ្វើនៅក្រុងភ្នំពេញ

Historical original · translation unavailable

ថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ កម្មវិធីសួនវប្បធម៌ចិនទីតាំងរាជធានីភ្នំពេញរបស់កម្ពុជា(the Chinese Culture Park Phnom Penh Camp ) ត្រូវបានរៀបចំឡើងដោយជោគជ័យនៅសាលារៀនទួនហ្វានៃសមាគមនិកាយចិន ទៀជីវ កម្ពុជា។ នេះបើតាមការឱ្យដឹងពីឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

តាមរយៈកម្មវិធីនេះ មានសិស្សានុសិស្សសរុបជាង ១,០០០នាក់ បានស្វែងយល់នូវភាពទាក់ទាញពិសេសនៃវប្បធម៌ចិនយ៉ាងស៊ីជម្រៅ ដោយតាមរយៈវគ្គសិក្សាវប្បធម៌ជាងដប់ប្រភេទមានដូចជា ល្ខោនប៉េកាំង ការសរសេរអក្សរផ្ចង់ គំនូរចិន របាំជនជាតិ តន្ត្រីជនជាតិ និងសិល្បៈក្បាច់គុនបុរាណចិន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…