Skip to main content
Preah Sihanouk Provincial Television
Log in

សារព័ត៌មានអន្តរជាតិ BBC បានលុបឈ្មោះប្រទេសថៃចេញពីបញ្ជីគោលដៅទេសចរណ៍សម្រាប់ពិភពលោកប្រចាំឆ្នាំ២០២៦ ដោយជំនួសប្រទេសកម្ពុជាមកវិញជាគោលដៅទេសចរដ៏ល្អបំផុត

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

សារព័ត៌មានអន្តរជាតិដ៏ធំបំផុត BBC បានលុបឈ្មោះប្រទេសថៃចេញបញ្ជីគោលដៅទេសចរណ៍ប្រចាំឆ្នាំ២០២៦ ដោយជំនួសប្រទេសកម្ពុជាមកវិញជាគោលដៅទេសចរដ៏ល្អបំផុតសម្រាប់ពិភពលោកក្នុងចំណោមតំបន់ទេសចរធំៗជុំវិញពិភពលោកទាំង២០គោលដៅ។

ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដោយកំពុងបើកទំព័រយុគសម័យថ្មីមួយសម្រាប់រាជធានីនៃប្រទេសកម្ពុជា ជាមួយនឹងការបើកចំហប្រកបដោយភាពច្នៃប្រឌិត និងចីរភាព ដែលបានផ្លាស់ប្តូររូបរាងទីក្រុងថ្មីជាមួយនឹង ផ្លូវចតុមុខ Walk Street អាគារធំៗ ជាពិសេសស្ថាប័ត្យកម្មដ៏អស្ចារ្យ អាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ 

BBC បានគូសបញ្ជាក់ពីតំបន់ចរណ៍ធម្មជាតិអភិរក្សខេត្តមណ្ឌលគីរី និងតំបន់វប្បធម៌ប្រវត្តិសាស្រ្តរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាបផងដែរ សម្រាប់ដំណើរកំសាន្ត។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះថា កម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ បន្ថែមពីនោះ កម្ពុជាមានតំបន់ទេសចរណ៍ដ៏សម្បូរបែបដែលធ្វើឱ្យទេសចរជាតិ និងអន្តរជាតិចង់មកទស្សនា។

បើទោះបីជាបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មានតែមានភាពតានតឹងក៏ដោយ BBC បានអះអាងថា តំបន់ទេសចរណ៍នៅតាមទីក្រុង និងបណ្តាខេត្តមិនជាប់ជាប់ព្រំដែនមិនរងផលប៉ះពាល់នោះឡើយ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…