Skip to main content
Preah Sihanouk Provincial Television
Log in

ឆ្នាំ២០២៥! នាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករបានជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក

KPS99TVHistorical original · translation unavailable

ក្នុងឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ថវិកាជាតិ បានជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង៣ភាគរយ ឬប្រមាណ ១១២លានដុល្លារ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

របាយការណ៍នៃការប្រមូលចំណូលពន្ធដារឆ្នាំ២០២៥ ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅអគារអគ្គនាយកដ្ឋានពន្ធដារថ្មី កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងប្រមូលចំណូលពីពន្ធដារឱ្យបានប្រមាណ៦,១២ ភាគរយ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…