Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យទីតាំងសណ្ឋាគារ និងអគារស្នាក់នៅ

KPS99TVHistorical original · translation unavailable

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ចាប ឌីណា អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យរដ្ឋបាលទីតាំងសណ្ឋាគារ និងអគារស្នាក់នៅ Central Mansions ដែលស្ថិតនៅផ្លូវលេខ១០២ ភូមិ១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ក្នុងការចុះពិនិត្យរដ្ឋបាលនោះ សមត្ថកិច្ចបានរកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២០សញ្ជាតិ រួមមាន៖
១. ចិន ចំនួន ៣៧នាក់ (ស្រី ១២នាក់)
២. អៀកឡង់ ចំនួន ១២នាក់ (ស្រី ៦នាក់)
៣. វៀតណាម ចំនួន ៩នាក់ (ស្រី ៤នាក់)
៤. ម៉ាឡេស៊ី ចំនួន ៧នាក់ (ស្រី ២នាក់)
៥. ថៃ ចំនួន ៦នាក់ (ស្រី ២នាក់)
៦. ឥណ្ឌា ចំនួន ៣នាក់ (ស្រី ២នាក់)
៧. អាមេរិក ចំនួន ២នាក់
៨. ហូឡង់ ចំនួន ១នាក់
៩. បុលការី ចំនួន ៤នាក់ (ស្រី ១នាក់)
១០. រុស្ស៊ី ចំនួន ២នាក់ (ស្រី ២នាក់)
១១. សិង្ហបុរី ចំនួន ១នាក់
១២. ស្វីស ចំនួន ១នាក់
១៣. ព័រទុយហ្គាល់ ចំនួន ១នាក់
១៤. កាណាដា ចំនួន ១នាក់
១៥. បារាំង ចំនួន ១២នាក់ (ស្រី ៥នាក់)
១៦. កូរ៉េ ចំនួន ២០នាក់ (ស្រី ១១នាក់)
១៧. អ៊ីតាលី ចំនួន ១នាក់
១៨. ស៊ុយអែត ចំនួន ១នាក់
១៩. អង់គ្លេស ចំនួន ៤នាក់ (ស្រី ២នាក់)
២០. ជប៉ុន ចំនួន ៩នាក់ (ស្រី ៥នាក់)

បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចពុំបានរកឃើញសកម្មភាពលួចលាក់ ឬសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) នោះឡើយ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…