Skip to main content
Preah Sihanouk Provincial Television
Log in

គណៈប្រតិភូចិន បានបំពេញទស្សនៈកិច្ចស្វែងយល់ពីសក្តានុពលកំពង់ផែស្វយ័តក្រុងព្រះសីហនុ

Historical original · translation unavailable

(ព្រះសីហនុ)៖ គណៈប្រតិភូនៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានមកបំពេញដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។ 

ក្នុងឱកាសដំណើរទស្សនកិច្ចនេះ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Xu Xiwei អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ក្នុងគោលបំណង ស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…