Skip to main content
Preah Sihanouk Provincial Television
Log in

ផ្អាកការងារប៉ូលិសចរាចរណ៍ម្នាក់ក្រោយលេចវីដេអូគប់កញ្ចក់រថយន្ដពលរដ្ឋចតនៅស្ងៀម

KPS99TVHistorical original · translation unavailable

នាយផ្នែកបញ្ជាចរាចរណ៍ទី២ម្នាក់ លោកវសេនីយ៍ត្រី កុសល្យ សុខហួច ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេចផ្អាកការងារជាបណ្តោះអាសន្ន និងតម្រូវឱ្យមកបង្ហាញវត្តមាននៅការិយាល័យបុគ្គលិក។ មិនតែប៉ុណ្ណោះ ស្នងការដ្ឋាននគរបាលរាជធានី ក៏បានធ្វើរបាយការណ៍ស្នើសុំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដាក់បទវិន័យនគរបាលជាតិកម្ពុជាបន្ថែម។

ការសម្រេចផ្អាកការងារជាបណ្តោះអាសន្ននេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ បន្ទាប់ពីបែកធ្លាយវីដេអូកាមេរ៉ាសុវត្ថិភាពពីសកម្មភាពមន្ត្រីនគរបាលចរាចរណ៍រូបនេះយកដុំថ្មគប់ទៅលើរថយន្ដប្រជាពលរដ្ឋមួយគ្រឿងដែលចតនៅស្ងៀម នៅផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ដោយសារស្រវឹងស្រាជោគជាំ។

បន្ទាប់ពីបែកធ្លាយវីដេអូនៅលើបណ្ដាញសង្គម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស ធ្វើការស្រាវជ្រាវ និងកោះហៅលោកវរសេនីយ៍ត្រី កុសល្យ សុខហួច មកសួរនាំ។ តាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ករណីគប់កញ្ចក់រថយន្ដដែលបង្កឡើងដោយលោកវរសេនីយ៍ត្រីនោះ បានកើតឡើងកាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈពិតប្រាកដមែន។ ស្នងការដ្ឋាននគរបាលរាជធានី ចាត់ទុកសកម្មភាពរបស់លោកវរសេនីយ៍ត្រី កុសល្យ សុខហួច គឺជាសកម្មភាពខុសឆ្គង ខ្វះក្រមសីលធម៌ វិជ្ជាជីវៈ ដោយប្រព្រឹត្តខុសវិន័យកងកម្លាំងនគរបាលជាតិ និងរង់ចាំការសម្រេចរបស់ថ្នាក់លើ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…