Skip to main content
Preah Sihanouk Provincial Television
Log in

លោក ជួន កក្កដា ដាក់ចំៗ ក្រោយផ្ទុះប្រតិកម្មរឿងគ្រូបង្រៀនយកសៀវភៅវាយក្បាលសិស្ស

KPS99TVHistorical original · translation unavailable

ប៉ុន្មានថ្ងៃមកនេះអ្នកលេងបណ្ដាញសង្គមបានចែករំលែក និងមានការរិះគន់យ៉ាងខ្លាំងក្រោយឃើញវីដេអូអ្នកគ្រូបង្រៀនម្នាក់បានយកសៀវភៅវាយក្បាលសិស្ស។ ដោយមានការលើកឡើងស្រដៀងគ្នាថា ការពីន័យបែបនេះហាក់មិនសូវសមរម្យ មិនសមទំនងហើយអាចធ្វើសិស្សមានអារម្មណ៍គុំគួនក៏ថាបាន។ ដោយលោកគ្រូ អ្នកគ្រូ គួរតែមានការពិន័យណាមួយដែលល្អជាងនេះ។

ជាមួយគ្នានេះ បើយោងតាមការបង្ហោះរបស់ លោក ជួន កក្កដា អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានលើកឡើងថា «បើផ្អែកតាមទស្សនៈអប់រំទំនើប ច្បាប់ និងសីលធម៌វិជ្ជាជីវៈគ្រូមិនគួរវាយសិស្សឡើយ ខ្ញុំលេីកយកមូលហេតុសំខាន់ៗដែលការប្រើហិង្សាមិនមែនជាជម្រើសល្អ៖

១. ផលប៉ះពាល់ផ្នែកចិត្តសាស្ត្រ នៅពេលគ្រូវាយសិស្ស សិស្សនឹងរៀនដោយសារតែខ្លាច មិនមែនដោយសារតែចង់ចេះនោះទេ។ ការណ៍នេះធ្វើឱ្យសិស្សបាត់បង់ទំនុកចិត្ត និងខ្លាចក្នុងការសួរដេញដោល ម្យ៉ាងទៀតការប្រើហិង្សាអាចបង្កើតជាគំនុំរវាងសិស្ស និងគ្រូ ដែលធ្វើឱ្យបរិយាកាសសិក្សាក្លាយជាភាពតានតឹង។

២. ឥទ្ធិពលលើចរិយាសម្បទា នៅពេលគ្រូប្រើការវាយដំដើម្បីដោះស្រាយបញ្ហា ក្មេងនឹងយល់ច្រឡំថា ហិង្សាគឺជាមធ្យោបាយដោះស្រាយបញ្ហា។ ពួកគេអាចនឹងយកទៅប្រើប្រាស់ជាមួយមិត្តភក្តិ ឬសមាជិកគ្រួសារនៅថ្ងៃក្រោយ។

៣. ទិដ្ឋភាពច្បាប់ និងក្រមសីលធម៌ ក្រសួងអប់រំ យុវជន និងកីឡា បានហាមឃាត់ដាច់ខាតនូវការប្រើហិង្សាលើកុមារគ្រប់រូបភាព។ គ្រូដែលប្រើហិង្សាអាចប្រឈមនឹងការវិន័យរដ្ឋបាល ឬទោសទណ្ឌតាមច្បាប់។ ការវាយដំគឺជាការរំលោភលើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់សិស្ស!»៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…