Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាប Online Scam៖នគរបាលរកឃើញថ្នាំញៀនជាង២២គីឡូនិងដកហូតវត្ថុតាងពាក់ព័ន្ធល្បែងអនឡាញមួយចំនួន!

KPS99TVHistorical original · translation unavailable

កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យបង្ក្រាបទីតាំងសង្ស័យបង្កប់ Online Scams តែបែរជារកឃើញគ្រឿងញៀនចម្រុះជាង ២២គីឡូក្រាម នៅអាគារសភាពាណិជ្ជកម្ម ឆុងឈីង ក្នុងភូមិ១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦។  

ប្រតិបត្តិការនេះដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ,លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ,លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង , លោកឧត្តមសេនីយ៍ទោ គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និង ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ដោយលោកលី គីមស៊ាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។

ក្នុងប្រតិបត្តិការនេះទៀតសោត កម្លាំងនគរបាលជំនាញ បានរកឃើញសារធាតុញៀនចម្រុះជាង ២២គីឡូក្រាម និងឧបករណ៍បម្រើឱ្យការប្រព្រឹត្តល្បែងតាមអនឡាញមួយចំនួន។ ក្នុងនោះ កម្លាំងពុំបានរកឃើញមនុស្ស ឬវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យា Online Scams នោះទេ។ បច្ចុប្បន្នសម្ភារដែលពាក់ព័ន្ធត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងសារធាតុញៀនត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…