ស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ាកាន់តែតានតឹង បន្ទាប់ពីមានការចែករំលែកព័ត៌មានថា មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានបញ្ជាក់ថា ប្រសិនបើIran ដាក់សំណើសុំជំនួយយោធា កូរ៉េខាងជើងនឹងពិចារណាផ្តល់មីស៊ីលប្រឆាំងទៅលើ Israel ហើយថែមទាំងអះអាងថា “មីស៊ីលតែ១គ្រាប់ គ្រប់គ្រាន់ហើយ”។
ព័ត៌មាននេះត្រូវបានរាយការណ៍ដោយ China VTV ដែលធ្វើឱ្យមហាជន និងអ្នកវិភាគនយោបាយជាច្រើន ចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាអាចបង្កើនភាពតានតឹងនៅតំបន់ និងពង្រីកវិបត្តិកាន់តែធំជាងមុន។
អ្នកវិភាគមួយចំនួនមើលឃើញថា សារបែបនេះអាចជាការព្រមានផ្លូវការទៅកាន់ភាគីពាក់ព័ន្ធ ខណៈដែលភាគីខ្លះទៀតចាត់ទុកថា វាជាសារនយោបាយដើម្បីបង្ហាញអំណាច និងឥទ្ធិពលក្នុងតំបន់។ ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ផ្លូវការពីភាគីពាក់ព័ន្ធទាំងអស់អំពីការអនុវត្តជាក់ស្តែងនៃការផ្តល់ជំនួយយោធានោះទេ។
បច្ចុប្បន្ន ស្ថានការណ៍នៅមជ្ឈិមបូព៌ាកំពុងស្ថិតក្រោមការតាមដានយ៉ាងជិតស្និទ្ធពីសហគមន៍អន្តរជាតិ ព្រោះរាល់សកម្មភាព ឬសេចក្តីថ្លែងការណ៍ខ្លាំងៗ អាចបង្កឱ្យហមានការប្រែប្រួលយ៉ាងឆាប់រហ័សលើស្ថិរភាពតំបន់ និងសន្តិសុខពិភពលោក៕ ដោយ៖ ឡាយ កុល











