Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាប Scam ក្នុងខេត្តព្រះសីហនុ!!លោកមីន កុម្ភៈអះអាងថាយុទ្ធនាការនេះមិនមែនធ្វើដូចពពុះសាប៊ូទេ

KPS99TVHistorical original · translation unavailable

លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមីនា បានព្រមានចំៗទៅកាន់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ ឬហៅថា Scam Online ឱ្យដកខ្លួនចេញពីខេត្តព្រះសីហនុជាបន្ទាន់ ខណៈលោកសង្កត់ធ្ងន់ថា យុទ្ធនាការបង្ក្រាបនេះមិនមែនធ្វើដូចពពុះសាប៊ូឬបញ្ចប់ត្រឹមខែមេសាឆ្នាំ២០២៦នោះទេ។

ការព្រមានរបស់លោក មីន កុម្ភៈ គឺឆ្លើយតបទៅនឹងមតិមួយចំនួនលើកឡើងថា ការបង្ក្រាប Scam Online ធ្វើដូចតែពពុះសាប៊ូប៉ុណ្ណោះ ពោលគឺត្រឹមខែមេសានឹងបញ្ចប់ទៅវិញ។ យ៉ាងណា ការព្រមាននេះ ធ្វើឡើង១ថ្ងៃស្របពេលដែលលោកដឹកនាំកម្លាំងនគរបាលឆ្មក់ចូលបង្ក្រាបទីតាំងបង្គប់ក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ១កន្លែង នៅក្រុងកំពង់សោម ដោយឃាត់ខ្លួនជនបរទេសបាន៧៧នាក់ និងដកហូតវត្ថុតាងកុំព្យូទ័រ ៧៧គ្រឿង ព្រមទាំងទូរស័ព្ទមួយចំនួន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពេលថ្មីៗនេះ បានប្រាប់ទៅអ្នកចាំអ៊ុតមើលការបង្ក្រាប Scam Online នៅខែមេសា និងខែមិថុនា ឆ្នាំ២០២៦ ដោយសម្តេចបញ្ជាក់ថា មិនចាំបាច់អ៊ុតទេ ព្រោះរឿងនេះរាជរដ្ឋាអភិបាលកម្ពុជានឹងធ្វើជាប់ជាប្រចាំ ធ្វើរហូតមិនឱ្យ Scam Online កើតមានឡើងវិញឡើយ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…