Skip to main content
Preah Sihanouk Provincial Television
Log in

មន្រ្តីក្រសួងបរិស្ថាន ប្រើបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាព

Historical original · translation unavailable

(ភ្នំពេញ)៖ មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ដែលមានតំបន់ការពារធម្មជាតិ ត្រូវបានទទួលការគាំទ្រ នូវសម្ភារបច្ចេកទេសទំនើប ដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់ នៅតាមតំបន់ការពារធម្មជាតិ។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំណរគុណ ដល់មន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ ការអនុវត្តច្បាប់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។

លោក រដ្ឋមន្រ្តី បានមានប្រសាសន៍ថា មន្រ្តី បានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិ និងធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថាន បានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែង នៃតំបន់ការពារធម្មជាតិ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព។

សូមរំលឹកថា ក្រសួងបរិស្ថានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមានការអនុវត្តច្បាប់១០០% ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ពង្រឹងកិច្ចសហការជាមួយគណៈបញ្ជាការ កងឯកភាពរដ្ឋបាលខេត្ត នោះគឺអាជ្ញាធរមូលដ្ឋាន ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួត ធ្វើការទប់ស្កាត់ការពារ និងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ សហការជាមួយ អង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…