Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋមន្ត្រីបរិស្ថានប្រកាសស្រាវជ្រាវករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺទារលុយ១៥០០ដុល្លារពីរោងចក្រដំណាប់ស្វាយ

KPS99TVHistorical original · translation unavailable

ក្រសួងបរិស្ថាន ប្រកាសបើកការស្រាវជ្រាវលើករណីមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺទារលុយ១៥០០ដុល្លារពីរោងចក្រដំណាប់ស្វាយ១កន្លែងនៅស្រុកភ្នំស្រួចជាថ្នូរនឹងការធ្វើរបាយការណ៍មិនល្អ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីបរិស្ថាន បានថ្លែងថា «ក្រសួងនឹងមិនទុកឱ្យករណីនេះចប់ដោយមិនដឹងខុសត្រូវហើយមិនមានអ្នកទទួលខុសត្រូវនោះទេ។ ក្រសួងបរិស្ថាន មិនអនុញ្ញាតឱ្យមន្ត្រីប្រព្រឹត្តអំពើខុសឆ្គងនោះទេ។ មន្ត្រីប្រព្រឹត្តខុសនឹងទទួលខុសត្រូវ តែបើមន្រ្តីមិនបានប្រព្រឹត្តខុសទេនឹងទទួលបានយុត្តិធម៌។ ឯកឧត្តមរដ្ឋមន្រ្តី គ្រោងបញ្ជូនសំណុំរឿងទៅកាន់តុលាការ ឬអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបើកការស្រាវជ្រាវ។

ការប្រកាសរបស់ឯកឧត្តមរដ្ឋមន្រ្តីបរិស្ថាន បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយសំឡេងរបស់រដ្ឋបាលរោងចក្រកែច្នៃដំណាប់ស្វាយមួយនៅស្រុកភ្នំស្រួចដែលបានអះអាងថា មន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺទារលុយពីខ្លួន១៥០០ដុល្លារ ជាថ្នូរនឹងការធ្វើរបាយការណ៍វាយតម្លៃមិនល្អលើការងារគ្រប់គ្រងកាកសំណល់រាវក្នុងរោងចក្រ។ ប៉ុន្តែចរចាបានព្រមព្រៀងគ្នាត្រឹម៦០០ដុល្លារ។ ប៉ុន្តែយ៉ាងណា ករណីនេះ ត្រូវបានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបដិសេធ និងច្រានចោល ដោយចាត់ទុកការអះអាងរបស់រដ្ឋបាលរោងចក្រកែច្នៃដំណាប់ស្វាយនោះគ្មានមូលដ្ឋានត្រឹមត្រូវច្បាស់លាស់ក្នុងចេតនាញុះញង់ធ្វើឱ្យសាធារណជនមានការយល់ច្រឡំ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…