Skip to main content
Preah Sihanouk Provincial Television
Log in

កាស៊ីណូហ្គាន់ ដាវ នៅក្រុងព្រះសីហនុត្រូវបានអាជ្ញាធរដកអាជ្ញាបណ្ណក្រោយរកឃើញពាក់ព័ន្ធ ONLINE SCAMS

KPS99TVHistorical original · translation unavailable

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណ កាស៊ីណូ ហ្គាន់ ដាវ (GANG DAO) ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោយរកឃើញទីតាំងនេះបានបើកឱ្យឧក្រិដ្ឋជនប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញ។

ការដកអាជ្ញាបណ្ណកាស៊ីណូ ហ្គាន់ ដាវ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រុមសមត្ថកិច្ចចម្រុះ បានចុះបង្ក្រាបករណីបទល្មើស ONLINE SCAMS នៅទីតាំងកាស៊ីណូនេះកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ចំនួន១០៨នាក់ ក្នុងនោះជនជាតិចិន១០៥ នាក់ និងមីយ៉ាន់ម៉ា៣នាក់ ហើយបានដកហូតវត្ថុតាងកុំព្យូទ័រជិត៥០០គ្រឿង និងទូរសព្ទដៃជាង១ ០០០គ្រឿង។ ក្រុមហ៊ុន ហ្គាន់ ដាវ អ៊ុនធើណេសិនណល អេនធើធេនម៉ិន ឯ.ក បានប្រព្រឹត្តល្មើស នឹងបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការ-គ្រប់គ្រងល្បែងពាណិជ្ជកម្ម។

ជាការកត់សម្គាល់ នៅដើមខែមេសានេះ គ.ល.ក. ក៏បានដកហូតអាជ្ញាបណ្ណអាជីវកម្ម កាស៊ីណូមួយកន្លែងទៀតដែរ ដែលជាប់ពាក់ព័ន្ធនឹង Online Scams ដែរ គឺកាស៊ីណូ សៀងហៃ រីហ្សត ស្ថិតនៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រោយរកឃើញសកម្មភាពពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…