ថ្ងៃចូលឆ្នាំទី១ ត្រូវជាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានសម្លាប់មនុស្សចំនួន៥នាក់ និងរបួសធ្ងន់ស្រាលចំនួន ៦នាក់។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមរបាយការណ៍របស់អគ្កស្នងការដ្ឋាននគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ បានកើតឡើងចំនួន៦លើក (យប់ ៣លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរងរបួសសរុប៦នាក់។
ក្នុងចំណោមអ្នករងរបួសទាំងនោះ មានអ្នករងរបួសធ្ងន់ ៤នាក់ និង រងរបួសស្រាល ២នាក់ និងមិនពាក់មួកសុវត្ថិភាព ៧នាក់ (យប់ ៥នាក់)។
របាយការណ៍ដដែល បញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ៣លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ២នាក់, របួសស្រាលម្នាក់), មិនគោរពសិទ្ធិ ២លើក (ស្លាប់ម្នាក់, របួសធ្ងន់ ២នាក់, របួសស្រាលម្នាក់) និងមិនប្រកាន់ស្តាំ ១លើក (ស្លាប់ម្នាក់)៕
ដោយ៖ ង៉ែត ពិសាន្ត

