Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រគេនទេយ្យទាន និងបច្ច័យមួយចំនួន ជូនវត្តចំនួន១០ ទូទាំងឃុំស្រែចារ ស្រុកស្នួល ក្រចេះ

Historical original · translation unavailable

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ បាននាំយកទេយ្យទាន និងបច្ច័យ របស់ ឯកឧត្តម នេត្រ ភត្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ប្រគេនដល់ព្រះសង្ឃ ក្នុងឃុំស្រែចារ មាន១០វត្ត៖ វត្តសីហមុនីរង្សី, វត្តជោត្តញ្ញាណ, វត្តគិរីវត្តសុវណ្ណារាម, វត្តមង្គលរតនារាម, វត្តសុខារាម, វត្តសុវណ្ណសោភារាម, វត្តឧត្តមមុនីរង្សី, វត្តគិរីប្រឹក្សាសុវណ្ណារាម, វត្តមុនីរង្សីសុវណ្ណារាម និងវត្តពុទ្ធវិជ្ជា។

ទេយ្យទាន និងបច្ច័យ ដែលបានប្រគេនព្រះសង្ឃ១០វត្ត រួមមាន គ្រឿងឧបភោគ បរិភោគ,បច្ច័យប្រគេនព្រះសង្ឃ, បច្ច័យជូនលោកតាអាចារ្យ និងយាយជី ព្រមទាំងបច្ច័យសំរាប់កសាង មានទឹកប្រាក់សរុបចំនួន ១១,៣១០,០០០រៀល៕

ដោយ៖ KPS99TV

Comments

Loading comments…