Skip to main content
Preah Sihanouk Provincial Television
Log in

ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ៤ នាក់ នៅក្រុងបាវិត ជាមួយសារធាតុញៀនជាង ៣ គីឡូក្រាម

KPS99TVHistorical original · translation unavailable

ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន ៤ នាក់ និងដកហូតសារធាតុញៀនជាង ៣ គីឡូក្រាម។

ប្រតិបត្តិការនេះបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ជនសង្ស័យទាំង ៤ នាក់ រួមមាន៖
១. ង្វៀង វ៉ាន់ជុង អាយុ ៣២ ឆ្នាំ
២. ង្វៀង ស៊ឹងនិញ អាយុ ៦៥ ឆ្នាំ
៣. វ៉ាង ឡុងវ៉ូ អាយុ ២១ ឆ្នាំ
៤. វ៉ាង ធីហឿង អាយុ ២៧ ឆ្នាំ
(ទាំងអស់ជាជនជាតិវៀតណាម)

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន សារធាតុញៀនសរុបទម្ងន់ ៣,៥៥៧.៦៤ ក្រាម ក្នុងនោះ៖
• កេតាមីន ២,០២៤.៦៦ ក្រាម
• មេតំហ្វេតាមីន ៣២១.៧៥ ក្រាម
• មេតំហ្វេតាមីនគ្រាប់ ៧៤៤.៩០ ក្រាម
• ហេរ៉ូអ៊ីន ៣៩.២៥ ក្រាម
• អុិចស្តាស៊ីគ្រាប់ ២០.២៩ ក្រាម
• អុិចស្តាស៊ី ៤១៥.៧៩ ក្រាម

ក្រៅពីនេះ ក៏មានរថយន្ត ១ គ្រឿង ម៉ូតូ ៣ គ្រឿង ទូរស័ព្ទ ៨ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ២ គ្រឿង លិខិតឆ្លងដែន ៤ ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម ៤ សន្លឹក និងក្បាលបារីអេឡិចត្រូនិច ១៩៨ គ្រាប់។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត។ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…