Skip to main content
Preah Sihanouk Provincial Television
Log in

មេបញ្ជាការកងទ័ពជើងទឹក ក្រើនរំលឹកនាវិកឱ្យហ៊ានពលីកម្មដើម្បីការពារជាតិ

KPS99TVHistorical original · translation unavailable

នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៦ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក អនុប្រធានប្រចាំការ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដល់នាយនាវី នាយនាវីរង និងពលនាវិក នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា បានណែនាំឱ្យនាវិកទាំងអស់ ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិ និងបំពេញភារកិច្ចដោយភាពអត់ធ្មត់ និងមោះមុត។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវខិតខំអនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អបំផុត។

ឯកឧត្តមបានក្រើនរំលឹកថា នាវិកគ្រប់រូប ត្រូវត្រៀមខ្លួនហ៊ានពលីកម្ម ប្រើប្រាស់ទាំងកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ដើម្បីការពារជាតិមាតុភូមិ បូរណភាពទឹកដី និងសន្តិសុខសម្រាប់ប្រជាជន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យគោរពវិន័យ និងវិជ្ជាជីវៈកងទ័ព ព្រមទាំងអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាការបំពេញភារកិច្ចឱ្យមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…