Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចហ៊ុន សែនដឹងថាខេត្តខ្លះបើកដៃឱ្យក្រុម Scam ចូលទៅសំងំលាក់ខ្លួននៅក្នុងខេត្តរបស់ខ្លួនទៀត

KPS99TVHistorical original · translation unavailable

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបឱ្យដឹងថា សម្តេចទទួលបានដំណឹងថា មានខេត្តខ្លះបើកដៃដឹកជញ្ជូនក្រុម Online Scam ឱ្យចូលសំងំលាក់ខ្លួននៅក្នុងខេត្តរបស់ខ្លួនទៅទៀត។ សម្តេចតេជោព្រមានថា ក្រុមទាំងនេះគឺមិនឱ្យរួចខ្លួនដាច់ខាត ព្រោះសម្តេចតេជោចាត់ទុកថាជាក្រុមមន្រ្តីមហន្តរាយសម្រាប់ប្រទេស។

សម្តេចតេជោថ្លែងបែបនេះនៅក្នុងជួបសំណេះសំណាលជាមួយជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ ដោយសម្តេចសង្កត់ធ្ងន់ថា៖ «ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រូវដើរទន្ទឹមនឹងការបង្ក្រាបមន្រ្តីពាក់ព័ន្ធ និងដកចោលមន្រ្តីដែលមិនធ្វើសកម្មភាព»។ សម្តេចតេជោ បន្ថែមថា អ្នកមិនអាចជោគជ័យបានទេ បើអ្នកត្រឹមតែទៅវាយពួក Online Scam ហើយមិនដើរទន្ទឹមជាមួយអ្នកជាប់ពាក់ព័ន្ធ និងអ្នកដែលមិនចង់បង្ក្រាប Online Scam ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបញ្ចប់តំណែងលោក ឡោ សុខា ស្នងការនគរបាលខេត្ត និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ខណៈអនុក្រឹត្យបញ្ចប់មុខតំណែងមន្ត្រីទាំងពីរ មិនមានការបញ្ជាក់មូលហេតុនោះទេ។ តែតាមប្រភពនានា ករណីនេះ អាចជាប់ពាក់ព័ន្ធនឹងការមិនបានបំពេញតួនាទីក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ចំណែក ១ថ្ងៃបន្ទាប់ក្រោមមក លោក ថន សាវុន ក៏ត្រូវបានរបូតតំណែងពីអភិបាលខេត្តមណ្ឌលគិរី  ប៉ុន្តែលោកត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…