Skip to main content
Preah Sihanouk Provincial Television
Log in

ទូតចិន៖ជើងហោះហើរត្រង់ពីក្រុងសិនជិនមកខេត្តសៀមរាបប្រទេសកម្ពុជាបានបើកដំណើរលើកដំបូងជាផ្លូវការ

Historical original · translation unavailable

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការថា នាព្រឹកថ្ងៃទី១៨ ខែកក្កដា ជើងហោះហើរក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ដែលផ្ទុកអ្នកដំណើរពេញ បានហោះហើរចាកចេញពីទីក្រុង សិនជិន ប្រទេសចិន ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ នេះជាការបើកជើងហោះហើរត្រង់លើកដំបូងពី សិនជិន ទៅខេត្តសៀមរាប។ 

បើតាមឯកឧត្តមឯកអគ្គរដ្ឋទូត ការបើកជាផ្លូវការនេះបានបំពេញចន្លោះជើងហោះហើរត្រង់រវាងតំបន់ឆកធំៗក្នុងប្រទេសចិនមានដូចជាក្វាងទុង ហុងកុង ម៉ាកាវ និងទីក្រុងលំដាប់ជួរមុខចំនួន៤នៅចិន មានដូចជាប៉េកាំង សៀងហៃ ក្វាងចូវ និងសិនជិន ជាមួយនឹងខេត្តសៀមរាប និងបញ្ចូលនូវកម្លាំងរស់រវើកថ្មីសម្រាប់ឆ្នាំទេសចរណ៍ចិននិងកម្ពុជា២០២៥៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…