Skip to main content
Preah Sihanouk Provincial Television
Log in

បង្ក្រាបទីតាំងល្បែងខុសច្បាប់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្ស ១៦៨នាក់

KPS99TVHistorical original · translation unavailable

សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនមនុស្សចំនួន ១៦៨នាក់ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងនៅច្រកចូលវិថីមាស ក្រោមស្លាកយីហោ “ស្នូកឃ័រប៉រយ៉ា” ទល់មុខអគារ The Bridge ក្នុងសង្កាត់ទន្លេបាសាក់។
បើតាមសមត្ថកិច្ចឲ្យដឹងថា ការចុះឡោមព័ទ្ធ និងបង្ក្រាបមានរយៈពេលជាង ៧ម៉ោង ដោយបានឃាត់ខ្លួនមនុស្សសរុប ១៦៨នាក់ ក្នុងនោះមានស្ត្រី ៩៣នាក់។
ជនដែលត្រូវឃាត់ខ្លួនមានជនជាតិចិន ខ្មែរ វៀតណាម និងបង់ក្លាដែស ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់នៅទីតាំងខាងលើ។
ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនមនុស្សទាំង ១៦៨នាក់ រួមទាំងវត្ថុតាងពាក់ព័ន្ធ តាមរថយន្តធុនធំ ២គ្រឿង និងរថយន្តតូច ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…