Skip to main content
Preah Sihanouk Provincial Television
Log in

ស្អែកនេះ! រដ្ឋមន្រ្តីមហាផ្ទៃនឹងប្រកាសតែងតាំងអភិបាលខេត្តថ្មី និងស្នងការថ្មីនៃខេត្តមណ្ឌលគិរី

KPS99TVHistorical original · translation unavailable

ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នឹងប្រកាសរួមគ្នាចូលកាន់តំណែងជាផ្លូវការ អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី។
លោក គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តជំនួសលោក ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចប់តំណែងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី។ ដោយការបញ្ចប់តំណែងនេះជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scames) ពោលមិនព្រមបង្ក្រាបបទល្មើស។
ការបញ្ចប់តំណែងបានធ្វើឡើងតាមរយៈអនុក្រឹត្យដាច់ដោយឡែកពីរគ្នាចំនួនពីរនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦៕ ដោយ ៖ ឡាយ កុល

Comments

Loading comments…