Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំណែនាំពីតួនាទីនិងភារកិច្ចរបស់អនុគណៈកម្មការ ក្នុងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីអង្គភាពពាក់ព័ន្ធ បានអញ្ជើញបើកកិច្ចប្រជុំស្តីពីការណែនាំតួនាទីភារកិច្ចរបស់អនុគណៈកម្មការផ្ដល់ពាក្យ និងទទួលពាក្យបេក្ខជន ក្នុងកិច្ចដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២២០៥នេះ នៅសាលប្រជុំអគារក្រុមប្រឹក្សា សាលាខេត្តព្រះសីហនុ។

នាឱកាសនោះ ថ្នាក់ដឹកនាំបានធ្វើសេចក្តីសម្រេចពីតួនាទី និងភារកិច្ចរបស់អនុគណៈកម្មការ ក្នុងការត្រួតពិនិត្យឯកសាររបស់បេក្ខជន, ពិនិត្យសុខភាពនិងកាយសម្បទា, និងលក្ខខណ្ឌផ្សេងៗដែលក្រសួងបានកំណត់។ 

សូមជម្រាបដែរថា ការផ្ដល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ នឹងចាប់ផ្តើមផ្តល់ពាក្យ ចាប់ពីថ្ងៃទី២១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ដោយឡែក ការទទួលពាក្យ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥។ ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតក្នុងបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ក្រុងព្រះសីហនុ(អតីតវិទ្យាល័យក្រុងព្រះសីហនុ)៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ឡាយ កុល

Comments

Loading comments…